ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

គយជូនដំណឹងឱ្យសហគ្រាសក្នុងស្រុក ត្រៀមអនុវត្តលក្ខខណ្ឌថ្មី សម្រាប់នាំចេញផលិតផលអាហារទៅចិន

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសផលិតចំណីអាហារដែលមានបំណងនាំចេញទៅចិន ត្រៀមអនុវត្តលក្ខខណ្ឌចុះបញ្ជីថ្មី ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានប្រកាសឱ្យសហគ្រាសផលិតចំណីអាហារនៅកម្ពុជា ដែលមានបំណងនាំចេញផលិតផលទៅប្រទេស ចិន ត្រៀមអនុវត្តលក្ខខណ្ឌ និងបទប្បញ្ញត្តិថ្មីរបស់អគ្គរដ្ឋបាលគយចិន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ តទៅ។
បទប្បញ្ញត្តិថ្មីនេះ ស្តីពី «គោលនយោបាយគ្រប់គ្រងការចុះបញ្ជីសហគ្រាសបរទេសដែលផលិតចំណីអាហារ សម្រាប់ការនាំចូលផលិតផលចំណីអាហារទៅកាន់ប្រទេសចិន» មានគោលបំណងពង្រឹងសុវត្ថិភាពចំណីអាហារនាំចូល និងធានានិរន្តរភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាហាររវាងប្រទេសទាំងពីរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យសហគ្រាសពាក់ព័ន្ធ សិក្សា និងត្រៀមអនុវត្តតាមតម្រូវការថ្មីឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់ដល់ការនាំចេញផលិតផលទៅទីផ្សារចិន។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង ចិន សម្រេចបានជាង ៥,៦៩ ពាន់លានដុល្លារ កើនឡើង ២៧,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។
ក្នុងនោះ កម្ពុជានាំចេញទំនិញទៅចិន មានតម្លៃជាង ៤៧៨ លានដុល្លារ ថយចុះ ១,៧% ខណៈការនាំចូលទំនិញពីចិនមកកម្ពុជា មានតម្លៃប្រមាណ ៥,២១ ពាន់លានដុល្លារ កើនឡើង ៣០,៥%៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…