ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ប្រគល់អណ្តូងទឹកមួយជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួម

នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានចុះពិនិត្យការខួងអណ្តូងទឹកជម្រៅ១០០ម៉ែត្រ និងប្រគល់អណ្តូងជូនលោក លួន ចោម អតីតមន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម នៅស្រុកស្ទឹងហាវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការងារខួងអណ្តូងទឹកស្អាត ជម្រៅ១០០ម៉ែត្រ នៅលើដីឡូត៍សម្បទានសង្គមកិច្ច ស្ថិតក្នុងស្រុកស្ទឹងហាវនាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានប្រគល់ និងទទួលអណ្តូងទឹកស្អាតជូនលោក លួន ចោម ភេទប្រុស អាយុ៦៣ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍ និងបច្ចុប្បន្នជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ អណ្តូងទឹកនេះ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13484",
  "languageVersionId": "7096",
  "visibilityVersion": "2",
  "versionToken": "a1.V8b4wpWCtenMniQlJIu_fjpiPHHH3wCOpsgJHtUuCUk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។