លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឱ្យឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យការងារខួងអណ្តូងទឹកស្អាត ជម្រៅ១០០ម៉ែត្រ នៅលើដីឡូត៍សម្បទានសង្គមកិច្ច ស្ថិតក្នុងស្រុកស្ទឹងហាវនាថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៦នេះ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ក៏បានប្រគល់ និងទទួលអណ្តូងទឹកស្អាតជូនលោក លួន ចោម ភេទប្រុស អាយុ៦៣ឆ្នាំ អតីតមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានចូលនិវត្តន៍ និងបច្ចុប្បន្នជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តព្រះសីហនុ ដើម្បីប្រើប្រាស់ជាប្រយោជន៍រួមសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
អណ្តូងទឹកនេះ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕ ដោយ៖ ប៉ៃ សុឃីម














