ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី នៅភ្នំពេញ និងព្រៃវែង

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២៤នាក់ ពាក់ព័ន្ធបទល្មើស៥ករណី៖ លួច៣ករណី វាយប្លន់យកទូរសព្ទ១ករណី និងប៉ុនប៉ងឃាតកម្ម១ករណី។ តាមសមត្ថកិច្ច ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណ្ឌទួលគោក និងកម្លាំងនគរបាលស្រុកស៊ីធរកណ្ដាល និងស្រុកពារាំង ខេត្តព្រៃវែង បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៤នាក់ ពាក់ព័ន្ធបទល្មើសចំនួន ៥ករណីផ្សេងគ្នា។ យោងតាមសមត្ថកិច្ច ករណីទាំង៥នោះ រួមមាន ករណីលួចចំនួន ៣ករណី ករណីវាយប្លន់យកទូរសព្ទដៃ ១ករណី និងករណីប៉ុនប៉ងឃាតកម្ម ១ករណី។ ក្រោយបើកការស្រាវជ្រាវ និងប្រមូលភស្តុតាង កម្លាំងជំនាញបានឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតសរុបបាន ២៤នាក់។ បច្ចុប្បន្ន ជនសង្ស័យទាំងអស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13473",
  "languageVersionId": "7063",
  "visibilityVersion": "2",
  "versionToken": "a1.rVofJ5SH30YjBXY6ds9HVg7M8inDIfuWZ65lten_7E0"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។