ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកនេះ

ស្តូបនយោបាយឈ្នះឈ្នះកោះកុងបានសម្ពោធនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្រោយសាងសង់៦ឆ្នាំ។ សេចក្តីរាយការណ៍រៀបរាប់ពីពិធី និងសកម្មភាពសិល្បៈ ពាណិជ្ជកម្ម និងកីឡាអមព្រឹត្តិការណ៍។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ កោះកុង បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីចាយពេលសាងសង់អស់រយៈពេល ៦ឆ្នាំ។ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នាព្រឹកនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាជននិងសិស្សានុសិស្សចូលរួមប្រមាណជាង៦៣០០នាក់។ ការសាងសង់និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្តូបនយោបាយឈ្នះឈ្នះកោះកុងនាពេលនេះ គឺដើម្បីផ្សព្វផ្សាយទស្សនវិជ្ជានៃនយោបាយឈ្នះឈ្នះដែលបានផ្ដួចផ្ដើមឡើងដោយមគ្គទេសឯក គឺសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ដើម្បីបញ្ជ្រាបដល់សាធារណជននិងប្រជាពលរដ្ឋខ្មែរទាំងមូលឱ្យយល់ជ្រាប តាមរយៈការបង្កើតជាទម្រង់សិល្បៈបញ្ចេញជាសារ តាមរយៈរចនាបថនៃសំណង់ស្ថាបត្យកម្ម និងការបង្កើតជាចម្លាក់រឿងជាដើម។ មួយវិញទៀតគឺដើម្បីឱ្យសាធារណជនយល់ដឹងកាន់តែច្បាស់អំពីតម្លៃនៃសន្តិភាពដែលទទួលបានតាមរយៈនយោបាយឈ្នះឈ្នះដែលមានរយៈពេល ២៨ឆ្នាំហើយ ពោលគឺចាប់ពីឆ្នាំ១៩៩៨រហូតឆ្នាំ២០២៦នេះ។ ស្តូបនយោបាយឈ្នះឈ្នះកោះកុង បានប្រើពេល ៦ឆ្នាំក្នុងការសាងសង់លើផ្ទៃដីទំហំ ២១៦ហិកតា ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុងហើយមានកម្ពស់ ៤៧ម៉ែត្រ និងមានទទឹង ៦៦ម៉ែត្រ៤ជ្រុង ខាងក្រោមមានរូបសំណាក់តោ នាគ ដំរីក្បាលបី គ្រុឌ និងហង្សក្បាលបីជាដើម។ ចំណែក ការចំណាយថវិកាសម្រាប់ការសាងសង់ស្តូបនយោបាយឈ្នះឈ្នះកោះកុង គឺទទួលបានពីការចូលរួមពីសប្បុរសជនដោយមិនបានយកថវិការជាតិយកមកសាងសង់នោះទេ។ នៅក្នុងពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះកោះកុងនាព្រឹកនេះ គេសង្កេតឃើញមានព្រឹត្តិការណ៍ជាច្រើនផងដែរ រួមមាន ការដង្ហែរក្បួនរថយន្តរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ការតាំងពិព័រណ៍ និងសម្តែងយានយន្ត ព្រមទាំងសកម្មភាពកម្សាន្តជាច្រើនផ្សេងទៀតដូចជា ការតាំងពិព័រណ៍ពាណិជ្ជកម្ម ការសម្តែងសិល្បៈ ប្រគុំតន្ត្រី របាំមហាជន និងការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពជាតិ និងអន្តរជាតិទៀតផង៕ អត្ថបទ៖ ង៉ែត ពិសាន្ត រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13467",
  "languageVersionId": "7045",
  "visibilityVersion": "2",
  "versionToken": "a1.rYriaAxCIMlFhiJ3uJ3ZldjStpN4JGUKF3b8ZL1_600"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។