ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ទណ្ឌិតជាក្មេងទំនើង៧៩០នាក់កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វនិងចាក់គម្របលេណដ្ឋានក្រោយផ្ទេរទៅខេត្តជាប់ព្រំដែន

អគ្គនាយកដ្ឋានពន្ធនាគារបានឱ្យដឹងថា ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ ក្រោយផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ កំពុងចូលរួមដាំបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាននិងសំណង់បេតុង ដើម្បីគាំទ្រកម្លាំងជួរមុខ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

បន្ទាប់ពីផ្ទេរទៅទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារនៅខេត្តជាប់ព្រំដែន ទណ្ឌិតជាក្មេងទំនើង៧៩០នាក់ កំពុងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន។ បើតាមអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាពេលបច្ចុប្បន្ន ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ បាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ ចាក់គម្របលេណដ្ឋាន និងសំណង់បេតុងផ្សេងៗ ដើម្បីគាំទ្រដល់កម្លាំងជួរមុខកំពុងឈរជើងការពារអធិបតេយ្យជាតិ។ សូមជម្រាបថា ការផ្ទេរទណ្ឌិតជាក្មេងទំនើងទាំងនេះ ធ្វើឡើងតាមអនុសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ ក្នុងនោះ ទណ្ឌិតជាក្មេងទំនើងចំនួន ៦៥១នាក់ បានបញ្ជូនទៅមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និង១៣៩នាក់ទៀតបានបញ្ជូនទៅពន្ធនាគារខេត្តឧត្តរមានជ័យ។ ផ្អែកតាមរបាយការណ៍ពីមណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់) និងពន្ធនាគារខេត្តឧត្តរមានជ័យ ទណ្ឌិតជាក្មេងទំនើងខាងលើ បានអនុវត្តយ៉ាងសកម្មស្របតាមវិធានការនានាដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនការអប់រំកែប្រែស្តារនីតិសម្បទា តាមរយៈការចូលរួមកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីកសាងសមត្ថភាពជំនាញផ្ទាល់ខ្លួនផង ដើម្បីបុព្វហេតុបម្រើជាតិ និងការស្រឡាញ់ជាតិមាតុភូមិផង។ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13428",
  "languageVersionId": "6955",
  "visibilityVersion": "2",
  "versionToken": "a1.CGd4DqjoiPDHcxroF25nSWFYehtQaaAF5p6bZNOy4G8"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។