ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាវុធហត្ថខេត្តសៀមរាបបើកកម្មវិធីហាត់កីឡា Functional Training ជាមួយពលរដ្ឋដើម្បីលើកកម្ពស់សុខភាព

កងរាជអាវុធហត្ថខេត្តសៀមរាប និងក្លឹប Banteay Athletics Center បានរៀបចំ Functional Training ជាមួយពលរដ្ឋនៅសួនច្បារព្រះរាជដំណាក់ នាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ហើយគ្រោងបន្តរៀងរាល់ល្ងាចថ្ងៃចន្ទ តាមសេចក្តីជូនដំណឹងរបស់អ្នករៀបចំ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តសៀមរាប៖ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្លឹបហាត់ប្រាណ Banteay Athletics Center បានរៀបចំកម្មវិធីហាត់កីឡាបែប Functional Training ជាមួយប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់សុខភាព បង្កើនកម្លាំងកាយ និងជំរុញការចូលរួមលេងកីឡាជាប្រចាំ។ កម្មវិធីនេះបានប្រព្រឹត្តទៅនាល្ងាចថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ដោយមានការចូលរួមពីកងកម្លាំងអាវុធហត្ថ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ កីឡាប្រភេទ Functional Training ជាលំហាត់ប្រាណដែលផ្តោតលើការពង្រឹងសមត្ថភាពរាងកាយទាំងមូល ជួយបង្កើនកម្លាំង ភាពរហ័សរហួន ភាពអត់ធ្មត់ និងសុខភាពទូទៅឱ្យកាន់តែប្រសើរ។ កងរាជអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់វ័យ ចូលរួមហាត់ប្រាណ និងលេងកីឡាឱ្យបានទៀងទាត់ ដើម្បីថែរក្សាសុខភាព និងបង្កើតរបៀបរស់នៅប្រកបដោយភាពសកម្ម។ សូមជម្រាបថា កម្មវិធីហាត់កីឡាបែប Functional Training ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប នឹងរៀបចំធ្វើជាប្រចាំរៀងរាល់ល្ងាចថ្ងៃចន្ទ នៅសួនច្បារព្រះរាជដំណាក់ ដោយអាស្រ័យតាមការជូនដំណឹងជាក់ស្តែងពីគណៈរៀបចំកម្មវិធី៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13427",
  "languageVersionId": "6952",
  "visibilityVersion": "2",
  "versionToken": "a1.ygVLV4wX9XmrcKpCLPfDNAoWRKqUDYWLFrL4i45gyDM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។