ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ធ្វើបទបង្ហាញជូនអង្គទូតស្តីពីការសម្រេចចិត្តរបស់កម្ពុជាពាក់ព័ន្ធនឹងតំបន់ទាមទាដែនសមុទ្រត្រួតគ្នាជាមួយប្រទេសថៃ

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន បានធ្វើបទបង្ហាញជូនបេសកកម្មការទូត និងអង្គការអន្តរជាតិនៅភ្នំពេញ ស្តីពីការចាប់ផ្តើមយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើបទបង្ហាញជូនប្រធាន និងតំណាងបេសកកម្មការទូត និងអង្គការ អន្តរជាតិនានានៅរាជធានីភ្នំពេញ ស្តីពីការវិវត្តចុងក្រោយបង្អស់ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ដោយ ផ្តោតសំខាន់លើការចាប់ផ្តើមដំណើរការយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី នីតិសមុទ្រ (UNCLOS) របស់កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអ្នកចូលរួមថា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសេចក្តីជូនដំណឹងផ្លូវការទៅកាន់ប្រទេសថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ស្តីពីការចាប់ផ្តើមរបស់កម្ពុជាក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS ដើម្បីដោះស្រាយ ដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13391",
  "languageVersionId": "6890",
  "visibilityVersion": "2",
  "versionToken": "a1.bgC1cB7xUuH1hr-F7gJRe8qYU7slvHU2JiSvMZppyxk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។