លោកជំទាវ ឌិត នីតា ចុះពិនិត្យសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីនិងចែកនំ ទឹកដោះគោជូនកុមារ
លោកជំទាវ ឌិត នីតា សាយ សំអាល់ បានចុះពិនិត្យមត្តេយ្យទំនប់រលកថ្មីនៅស្ទឹងហាវ រសៀលថ្ងៃទី៨ មិថុនា ដោយមានគណៈប្រតិភូអម។ លោកជំទាវបានចែកនំ ទឹកដោះគោ និងថ្នាំដុសធ្មេញជូនកុមារ។ សាលាមានសិស្ស១១៧នាក់ រួមស្រី៥៦នាក់។
ខ្លឹមសារប្រភព
នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនានេះ លោកជំទាវ ឌិត នីតា សាយ សំអាល់ អមដំណើរដោយលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញចុះពិនិត្យសាលាមត្តេយ្យសិក្សាទំនប់រលកថ្មី ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាឱកាសនេះ លោកជំទាវ ឌិត នីតា បាននាំយកនំ ទឹកដោះគោ និងថ្នាំដុសធ្មេញចែកជូនកុមារ-កុមារីនៅសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីផងដែរ។ បច្ចុប្បន្ន សាលាមត្តេយ្យសិក្សាទំនប់រលកថ្មី មានកុមារចំនួន១១៧នាក់(ស្រី ៥៦នាក់) កំពុងសិក្សានៅទីនោះ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13279",
"languageVersionId": "6698",
"visibilityVersion": "2",
"versionToken": "a1.S_ZDo4LBaEJE9LF1P1_ezmrgfcaYTMKDMJ11aOQ7ZWA"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
