នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនានេះ លោកជំទាវ ឌិត នីតា សាយ សំអាល់ អមដំណើរដោយលោកជំទាវ គីម សុភ័ក្រ ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមន៍នារីកម្ពុជាខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ រួមទាំងមន្រ្តីជាន់ថ្នាក់ជាច្រើនរូប បានអញ្ជើញចុះពិនិត្យសាលាមត្តេយ្យសិក្សាទំនប់រលកថ្មី ស្ថិតនៅឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
នាឱកាសនេះ លោកជំទាវ ឌិត នីតា បាននាំយកនំ ទឹកដោះគោ និងថ្នាំដុសធ្មេញចែកជូនកុមារ-កុមារីនៅសាលាមត្តេយ្យសិក្សាទំនប់រលកថ្មីផងដែរ។ បច្ចុប្បន្ន សាលាមត្តេយ្យសិក្សាទំនប់រលកថ្មី មានកុមារចំនួន១១៧នាក់(ស្រី ៥៦នាក់) កំពុងសិក្សានៅទីនោះ៕
អត្ថបទ៖ ង៉ែត ពិសាន្ត
រូបភាព៖ ទាវ វិឆាត


















