ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចហ៊ុន សែនថាពេលនេះអន្តរជាតិមិនជឿថា«កម្ពុជាឈ្លានពានថៃទេ»

ហ៊ុន សែន ថ្លែងនៅសៀមរាបព្រឹកថ្ងៃទី១០ ខែមិថុនា ថា អន្តរជាតិមិនជឿថាកម្ពុជាឈ្លានពានថៃទេ។ លោកយោងទៅសេចក្តីអះអាងរបស់កងទ័ពថៃ និងបកស្រាយអំពីអ្នកផ្ទុះអាវុធមុនក្នុងខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងប្រើឧទាហរណ៍ដណ្តើមនំ ហើយថាកម្លាំងយោធាមិនមែនជាជម្រើសកម្ពុជា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះ អន្តរជាតិគ្មាននររណាជឿថា «កម្ពុជាឈ្លានពានថៃទេ»។ សម្តេចតេជោថា គ្មានអាតូចទៅវាយអាធំដួលនោះទេ ចំណែកកងទ័ពជើងគោកថៃក៏ធ្លាប់ប្រកាសថា ដោយសារកម្ពុជាទៅនៅលើទឹកដីថៃ ៣០ទៅ៤០ឆ្នាំហើយ ទើបថៃប្រើប្រាស់កម្លាំងវាយយកត្រឡប់ទៅវិញ។ ដូច្នេះការផ្ទុះអាវុធកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ មានតែអ្នកវាយដណ្តើមគេទេដែលផ្ទុះអាវុធមុន។ ក្នុងន័យនេះ សម្តេចបានប្រៀបប្រដូចថា បើសិនជាយើងចង់វាយដណ្តើមនំវិញ យើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុស។ ម្ល៉ោះហើយ សម្តេចតេជោ ពន្យល់ថា ដំណោះស្រាយតាមរយៈកម្លាំងយោធាមិនមែនជាជម្រើសរបស់កម្ពុជាទេ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ចេញពីខេត្តសៀមរាបក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ  នាព្រឹកថ្ងៃទី១០ ខែមិថុនា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13259",
  "languageVersionId": "6660",
  "visibilityVersion": "2",
  "versionToken": "a1.ms0w0xrXkihP4ViZ1YPremNEi4L_mzmtCE0hliD1drw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។