ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចហ៊ុន សែនថាពេលនេះអន្តរជាតិមិនជឿថា«កម្ពុជាឈ្លានពានថៃទេ»

KPS99TV

សេចក្តីសង្ខេប

ហ៊ុន សែន ថ្លែងនៅសៀមរាបព្រឹកថ្ងៃទី១០ ខែមិថុនា ថា អន្តរជាតិមិនជឿថាកម្ពុជាឈ្លានពានថៃទេ។ លោកយោងទៅសេចក្តីអះអាងរបស់កងទ័ពថៃ និងបកស្រាយអំពីអ្នកផ្ទុះអាវុធមុនក្នុងខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងប្រើឧទាហរណ៍ដណ្តើមនំ ហើយថាកម្លាំងយោធាមិនមែនជាជម្រើសកម្ពុជា។

ប្រមុខរដ្ឋស្ដីទីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលនេះ អន្តរជាតិគ្មាននររណាជឿថា «កម្ពុជាឈ្លានពានថៃទេ»។ សម្តេចតេជោថា គ្មានអាតូចទៅវាយអាធំដួលនោះទេ ចំណែកកងទ័ពជើងគោកថៃក៏ធ្លាប់ប្រកាសថា ដោយសារកម្ពុជាទៅនៅលើទឹកដីថៃ ៣០ទៅ៤០ឆ្នាំហើយ ទើបថៃប្រើប្រាស់កម្លាំងវាយយកត្រឡប់ទៅវិញ។ ដូច្នេះការផ្ទុះអាវុធកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ មានតែអ្នកវាយដណ្តើមគេទេដែលផ្ទុះអាវុធមុន។ ក្នុងន័យនេះ សម្តេចបានប្រៀបប្រដូចថា បើសិនជាយើងចង់វាយដណ្តើមនំវិញ យើងជាអ្នកផ្ទុះអាវុធមុនដូច្នេះយើងជាអ្នកខុស។ ម្ល៉ោះហើយ សម្តេចតេជោ ពន្យល់ថា ដំណោះស្រាយតាមរយៈកម្លាំងយោធាមិនមែនជាជម្រើសរបស់កម្ពុជាទេ។ នេះបើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ចេញពីខេត្តសៀមរាបក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ជុំវិញខេត្តសៀមរាប-ឧត្តមានជ័យ  នាព្រឹកថ្ងៃទី១០ ខែមិថុនា៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…