នាយករដ្ឋមន្រ្តីប្រាប់អគ្គលេខាធិការរង UN ពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់!
អត្ថបទរាយការណ៍ថា ហ៊ុន ម៉ាណែត បានជួបអគ្គលេខាធិការរង UN Izumi Nakamitsu នៅវៀតណាម នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសវេទិកាអនាគតអាស៊ានលើកទី៣។ លោករំលឹកផលវិបាកសង្គ្រាម បញ្ជាក់ជំហរដោះស្រាយព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងពិភាក្សាបញ្ហាតំបន់-អន្តរជាតិ។
ខ្លឹមសារប្រភព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកប្រាប់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ អំពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងថា សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុតមានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត។
ការរំលឹកបែបនេះរបស់សម្តេចធិបតី ធ្វើឡើងនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជំនួបជាមួយលោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ នាឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅប្រទេសវៀតណាម។
សម្តេចធិបតីក៏បានជម្រាបជូនលោកស្រីអគ្គលេខាធិការរង UN អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់រវាងកម្ពុជានិងថៃ។
ទន្ទឹមនឹងនេះ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង UN បានផ្លាស់ប្តូរមតិគ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន និងបានឯកភាពគ្នាអំពីសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ៕
ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13258",
"languageVersionId": "6657",
"visibilityVersion": "2",
"versionToken": "a1.7-3_cVoxu-21sYfdfF919FTJXtBvdgiX06tjMqJOmb8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
