ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចហ៊ុន សែនថានឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ដើម្បីវែករកមុខមន្ត្រីពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១១ ខែមិថុនាថា នឹងហៅឈ្មួញនាំសាច់បង្កកពីថៃមកសួរផ្ទាល់ និងចាត់វិធានការលើមន្ត្រីដែលគប់គិតជាមួយឈ្មួញ។ សេចក្តីរាយការណ៍ក៏លើកឡើងពីការរកឃើញសាច់បង្កករាប់រយតោននៅឃ្លាំង៣ទីតាំង ក្នុងខណ្ឌ៣នៃរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា សម្តេចនឹងហៅឈ្មួញនាំសាច់បង្កកពីប្រទេសថៃមកសួរដោយផ្ទាល់ ដើម្បីវែករកមុខមន្ត្រីដែលពាក់ព័ន្ធទាំងអស់។ មិនត្រឹមតែចាត់វិធានការចំពោះអ្នកនាំចូលនោះទេ ប៉ុន្តែសម្តេច បានប្រកាសថា សម្តេចនឹងចាត់វិធានការចំពោះមន្ត្រីដែលបានគប់គិតជាមួយឈ្មួញនាំសាច់បង្កកទាំងនេះចូលមកកម្ពុជា។ សម្តេចតេជោ បញ្ជាក់យ៉ាងច្បាស់ៗថា សម្តេចនឹងតាមរកមុខឈ្មួញដែលនាំចូលទំនិញពីប្រទេសថៃបន្ថែមទៀត។ ជាមួយគ្នា សម្តេចចាត់ទុកវិធានការនេះ គឺជាការឆ្លើយតបនឹងវិធានការរបស់ថៃដែលបានធ្វើសកម្មភាពដាក់សម្ពាធសេដ្ឋកិច្ចកម្ពុជា តាមរយៈការប្រកាសកាត់ផ្តាច់ថាមពលអគ្គិសនី បិទការនាំប្រេងមកកម្ពុជាតាំងពីពេលមានបញ្ហាព្រំដែនដំបូងៗ។ ជាក់ស្តែង កាលពីថ្ងៃទី១០ ខែមិថុនាម្សិលមិញ ទីតាំងសាច់បង្កកនាំចូលពីប្រទេសថៃរាប់រយតោន ត្រូវបានសមត្ថកិច្ចរកឃើញលាក់ខ្លួននៅក្នុងខណ្ឌចំនួន៣ គឺខណ្ឌព្រែកព្នៅ ឫស្សីកែវ និងខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។ ទំនិញសាច់បង្កកទាំងនេះ រួមមាន៖ ហតដក ជង្គង់មាន់ ប្រហិត និងសាច់បង្កកផ្សេងទៀតរាបរយតោន ដែលបានលាក់នៅក្នុងឃ្លាំងស្តុកទុក៣ទីតាំងផ្សេងគ្នា។ យ៉ាងណា សម្តេចតេជោ បានបញ្ជាក់បន្ថែមថា រយៈពេលមួយឆ្នាំហើយដែលថៃបានបិទព្រំដែនជាមួយកម្ពុជា តែមិនបានបង្កបញ្ហាណាមួយមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាទំនិញនោះទេ។ ផ្ទុយទៅវិញ ថៃបានបាត់បង់ថវិកាប្រមាណ១០ពាន់លានដុល្លារ តាមរយៈការលក់ទំនិញមកកម្ពុជា៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13239",
  "languageVersionId": "6608",
  "visibilityVersion": "2",
  "versionToken": "a1.PsdM8HFhOLm0HyWGUvwhbqarlkol3v8xsiMlx6E3uKo"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។