ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរហៅ«ម៉ែគ្រូនុយក្លែអ៊ែរ»មកអប់រំនិងធ្វើកិច្ចសន្យាលុបវីដេអូបង្ហោះលើបណ្តាញសង្គមប៉ះពាល់ព្រះពុទ្ធសាសនា

អត្ថបទរាយការណ៍ថា មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ និងអាជ្ញាធរបានហៅ ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកអប់រំ និងធ្វើកិច្ចសន្យាលុបរូបភាព-វីដេអូដែលមន្ទីរចាត់ទុកថាប៉ះពាល់ប្រពៃណី និងព្រះពុទ្ធសាសនា។ លោកស្រីយល់ព្រមលុប និងស្នើកុំចែកចាយបន្ត ខណៈមន្ទីរព្រមានអំពីការប្រឈមច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

មន្ទីរធម្មការ និងសាសនារាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរ បានហៅលោកស្រី ទេព បូរី ហៅម៉ែគ្រូនុយក្លែអ៊ែរ មកអប់រំ និងធ្វើកិច្ចសន្យាឱ្យលុបវីដេអូ និងរូបថតសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងតថភាពសង្គម ចេញពីបណ្តាញសង្គមទាំងអស់។ ការកោះហៅមកអប់រំ និងធ្វើកិច្ចសន្យាលុបវីដេអូបែបនេះ ដោយសារតែ «ម៉ែគ្រូនុយក្លែអ៊ែរ» បានបង្ហោះរូបថត និងវីដេអូនៅលើបណ្តាញសង្គមដែលនាំឱ្យប៉ះពាល់ដល់ប្រពៃណី ទំនៀមទម្លាប់ និងព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ «ម៉ែគ្រូនុយក្លែអ៊ែរ»  ក៏បានយល់ព្រមលុបរាល់រូបភាព និងវីដេអូសកម្មភាពទាំងអស់នៅលើប្រព័ន្ធបណ្តាញសង្គមនានា និងអំពាវនាវដល់បរិស័ទ អ្នកគាំទ្រ និងអ្នកលេងបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ កុំថតចម្លងចែកចាយបន្តនូវរូបភាព និងវីដេអូចាស់ៗ  និងជួយលុបវីដេអូ និងរូបថតសកម្មភាពទាំងចាស់ ទាំងថ្មីចេញពីបណ្តាញសង្គម។ មិនតែប៉ុណ្ណោះ មន្ទីរធម្មការរាជធានីភ្នំពេញ បានស្នើឱ្យបងប្អូនទាំងអស់ បញ្ឈប់បន្តចែកចាយបង្ហោះរូបភាពសកម្មភាពរបស់លោកនៅលើបណ្តាញសង្គមតទៅទៀត ប្រសិនបើបងប្អូននៅតែយកទៅបង្ហោះនឹងត្រូវប្រឈមមុខចំពោះមុខ ច្បាប់ជាធរមានដោយខ្លួនឯង៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13222",
  "languageVersionId": "6573",
  "visibilityVersion": "2",
  "versionToken": "a1.SYzh6yaEMjnPBEbpz4iRfIFC8woWHzpHuxJPaASBY88"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។