ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជានៅតែបន្តមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ពីតិចទៅច្រើនចាប់ពីថ្ងៃទី១៦-១៨ មិថុនា ២០២៦

ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ថ្ងៃទី១៦–១៨ មិថុនា អាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់៥០%នៃវាលទំនាប ៤០%នៃខ្ពង់រាប និង៣០%នៃតំបន់មាត់សមុទ្រ។ រលកសមុទ្រមធ្យមអប្បបរមា០,៥០ម៉ែត្រ និងអតិបរមា១,៥០ម៉ែត្រ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

យោងតាមក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា ឥទ្ធិពលនៃសម្ពាធទាបដែលកើតនៅលើសមុទ្រចិនខាងត្បូង បាននិងកំពុងជះឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅតាមតំបន់នានានៃប្រទេសកម្ពុជា មានការប្រែប្រួលចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដូចខាងក្រោម៖ ១. តំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៥០%។ ២. តំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៤០%។ ៣. តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ ម៉ែត្រ៕ ដោយ ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13214",
  "languageVersionId": "6549",
  "visibilityVersion": "2",
  "versionToken": "a1.ucrJ7QP29UqZkNV6FVsE8MLJI_IY9_BihA3UF5AySnM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។