ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ខេត្តព្រះសីហនុ ប្រារព្ធទិវា TVET លើកទី៩ ជំរុញយុវជនសិក្សាជំនាញដើម្បីការងារ និងប្រាក់ចំណូល

វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា–ចិន បានរៀបចំទិវា TVET លើកទី៩ ថ្ងៃទី១៥ មិថុនា ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ដើម្បីលើកទឹកចិត្តយុវជនសិក្សាជំនាញ និងឆ្លើយតបតម្រូវការទីផ្សារការងារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» ពិធីនេះក្រោមការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្តបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបន្តយកចិត្តទុកដាក់លើការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ដោយចាត់ទុកជាកត្តាសំខាន់សម្រាប់អភិវឌ្ឍធនធានមនុស្ស និងឆ្លើយតបតម្រូវការទីផ្សារការងារ។ ទិវា TVET ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញឱ្យសិស្សានុសិស្ស និងយុវជន ចាប់អារម្មណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលជាមូលដ្ឋានសម្រាប់ទទួលបានការងារ និងប្រាក់ចំណូលប្រកបដោយស្ថិរភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13211",
  "languageVersionId": "6540",
  "visibilityVersion": "2",
  "versionToken": "a1.IH_D23lF1cA5RPnm961TlCPWy_BZA57gtt8RiOcxo5o"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។