ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរឱ្យប្រុងប្រយ័ត្នខ្ពស់ក្រោយមានគ្រោះថ្នាក់នាវាចរណ៍នៅកៀកសសរស្ពានជ្រោយចង្វារ

ក្រោយសាឡង់លិចប្រហែល៥០០ម៉ែត្រខាងជើងស្ពានជ្រោយចង្វារ ក្នុងគ្រោះថ្នាក់ថ្ងៃទី១១ ខែមិថុនា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកបានជូនដំណឹងថ្ងៃទី១៦ ខែមិថុនា ពីពោងសញ្ញាគ្រោះថ្នាក់ថ្មី និងគន្លងនាវាចរណ៍ ហើយអំពាវនាវឱ្យនាវិកប្រុងប្រយ័ត្ន។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្រោយមានករណីគ្រោះថ្នាក់នាវាចរណ៍ ១ករណីបានកើតឡើងកាលពីថ្ងៃទី១១មិថុនា នៅកៀកនឹងសសរស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ស្ពានជ្រោយចង្វារ) បណ្តាលឱ្យសាឡង់១គ្រឿងបានលិចនៅចម្ងាយប្រហែល៥០០ម៉ែត្រពីខាងជើងស្ពាន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានអំពាវនាវឱ្យម្ចាស់នាវា នាវិក និងអ្នកបើកបរនាវាទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តំបន់នោះត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀកតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត។ ការអំពាវនាវដូច្នេះ បើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅថ្ងៃទី១៦ ខែមិថុនា បានឱ្យដឹងថា ដើម្បីធានាសុវត្ថិភាព និរន្តរភាពនៃការធ្វើនាវាចរណ៍ និងបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុដែលអាចកើតឡើងជាថ្មីម្តងទៀត។ ដូច្នេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានដាក់ពោងសញ្ញាគ្រោះថ្នាក់ថ្មីនៅទីតាំងគ្រោះថ្នាក់ត្រង់ចំណុចទីតាំងដែលសាឡង់បានលិច និងកំណត់គន្លងនាវាចរណ៍សម្រាប់ផ្លូវនាវាចរណ៍មានសុវត្ថិភាព។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក បានអំពាវនាវដូច្នេះ៖ «សូមនាវា នាវិក និងអ្នកបើកបរនាវាគ្រប់ប្រភេទទាំងអស់ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ពិនិត្យមើលពោងសញ្ញាគ្រោះថ្នាក់ថ្មីឱ្យបានច្បាស់លាស់ បើកបរតាមគន្លងនាវាចរណ៍ឱ្យបានត្រឹមត្រូវ និងចៀសវាងការធ្វើនាវាចរណ៍ចូលកៀលតំបន់គ្រោះថ្នាក់ខាងលើដាច់ខាត ដើម្បីបញ្ចៀសគ្រោះថ្នាក់នាវាចរណ៍ដែលអាចកើតមានជាយថាហេតុ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13208",
  "languageVersionId": "6531",
  "visibilityVersion": "2",
  "versionToken": "a1.devwvPR4Ij5mvUzGg-GmSpMj5DhYe3DNxxhxwCZlK0s"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។