ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ជប៉ុនផ្តល់ជំនួយ ១,៣លានដុល្លារ គាំទ្រអតីតពលករ និងជនរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា-ថៃ

គម្រោងឆ្លើយតបតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកងាយរងគ្រោះពីវិបត្តិព្រំដែនកម្ពុជា–ថៃ ទទួលថវិកាបន្ថែម១,៣លានដុល្លារពីជប៉ុន។ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារគាំទ្រការការពារ សេវាសង្គម និងភាពធន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យដំណើរការគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ» ដែលទទួលបានថវិកាបន្ថែម ១,៣លានដុល្លារពីរដ្ឋាភិបាលជប៉ុន។ គម្រោងនេះអនុវត្តដោយ UNFPA, IOM និង UN Women សហការជាមួយក្រសួងការងារ ដើម្បីគាំទ្រអតីតពលករ ជនភៀសសឹក និងសហគមន៍ងាយរងគ្រោះ ជាពិសេសស្ត្រី និងកុមារ តាមរយៈការផ្តល់ការការពារ សេវាសង្គម និងការកសាងភាពធន់នាពេលអនាគត។ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុនចំពោះការគាំទ្របន្ត និងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានជួយសម្របសម្រួលការងារជូនអតីតពលករប្រមាណ ៦៥ម៉ឺននាក់ ក្នុងនោះជាង ៣៤ម៉ឺននាក់ទទួលបានការងារតាមរយៈយន្តការរបស់ក្រសួង។ តំណាងអង្គការសហប្រជាជាតិ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការឆ្លើយតបរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញការប្តេជ្ញាបន្តសហការគាំទ្រជនរងផលប៉ះពាល់ពីវិបត្តិព្រំដែន ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោល៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13197",
  "languageVersionId": "6498",
  "visibilityVersion": "2",
  "versionToken": "a1.3Hy5a8wutEOekuqYbnPFN5TuMUYqflXX3nWvRWF0UMU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។