ការសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) បន្តសម្រេចបានលទ្ធផលជាវិជ្ជមាន
គម្រោងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS បានសាងសង់បង្គោលបេតុងរួច៦៩ស្ថានីយ និងដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះនិងទូមេរួច៤៣ស្ថានីយ គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
ក្រុមការងារគម្រោងសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) បន្តអនុវត្តការងារតាមផែនការដែលបានកំណត់ ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់។ ការងារសំខាន់ៗដែលកំពុងអនុវត្តរួមមាន ការសាងសង់បង្គោលបេតុង ការថែទាំបេតុងទ្រនាប់ជើងតាង ការរៀបចំការដ្ឋាន ការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងការដំឡើងទូមេ។
គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ការសាងសង់បង្គោលបេតុងបានសម្រេចសរុបចំនួន ៦៩ ស្ថានីយ ខណៈការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងទូមេ សម្រេចបានសរុបចំនួន ៤៣ ស្ថានីយ។
វឌ្ឍនភាពនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការ និងរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាវាស់វែងភូមិសាស្ត្រនៅកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13195",
"languageVersionId": "6492",
"visibilityVersion": "2",
"versionToken": "a1.Zs49El1NPZeCsdzccxVUYluquGdiBRzv3KDFCbuW3LI"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
