ក្រុមការងារគម្រោងសាងសង់បណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប (CORS) បន្តអនុវត្តការងារតាមផែនការដែលបានកំណត់ ដោយសម្រេចបានលទ្ធផលជាបន្តបន្ទាប់។ ការងារសំខាន់ៗដែលកំពុងអនុវត្តរួមមាន ការសាងសង់បង្គោលបេតុង ការថែទាំបេតុងទ្រនាប់ជើងតាង ការរៀបចំការដ្ឋាន ការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងការដំឡើងទូមេ។
គិតត្រឹមថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ការសាងសង់បង្គោលបេតុងបានសម្រេចសរុបចំនួន ៦៩ ស្ថានីយ ខណៈការដំឡើងខ្សែភ្លើង ប្រព័ន្ធការពាររន្ទះ និងទូមេ សម្រេចបានសរុបចំនួន ៤៣ ស្ថានីយ។
វឌ្ឍនភាពនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការជំរុញការអនុវត្តគម្រោងឱ្យសម្រេចបានតាមផែនការ និងរួមចំណែកពង្រឹងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាវាស់វែងភូមិសាស្ត្រនៅកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម











