ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បង្ក្រាបសង្វៀនមាន់ជល់លួចលាក់នៅក្រុងព្រះសីហនុ! ឃាត់ខ្លួនអ្នកញៀនល្បែង ៦នាក់ ដកហូតមាន់ជល់ និងម៉ូតូជាច្រើនគ្រឿង

កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងដកហូតមាន់ជល់៦ក្បាល ម៉ូតូ៦គ្រឿង និងជញ្ជីងមួយគ្រឿង ដើម្បីកសាងសំណុំរឿងតាមច្បាប់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពក្រុងព្រះសីហនុ បានចុះបង្ក្រាបសង្វៀនមាន់ជល់ខុសច្បាប់មួយកន្លែង និងឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៦នាក់ ខណៈកំពុងប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់។ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឃន មន អភិបាលរងក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ និងដកហូតវត្ថុតាងរួមមាន មាន់ជល់ ៦ក្បាល ម៉ូតូ ៦គ្រឿង ជញ្ជីងថ្លឹងមាន់ ១គ្រឿង ព្រមទាំងសម្ភារពាក់ព័ន្ធនឹងល្បែងខុសច្បាប់មួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ បានឱ្យដឹងថា ក្រុមអ្នកលេងល្បែងទាំងនេះ តែងប្រមូលផ្តុំគ្នាជល់មាន់ និងភ្នាល់ប្រាក់ស្ទើរតែរៀងរាល់ថ្ងៃ ដែលបង្កការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់ និងភាពសុខសាន្តក្នុងមូលដ្ឋាន។ ក្រោយការបង្ក្រាបដោយជោគជ័យ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រ និងថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច ដែលបានចាត់វិធានការទាន់ពេលវេលា ដើម្បីទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់ និងរក្សាសន្តិសុខជូនសហគមន៍៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13163",
  "languageVersionId": "6396",
  "visibilityVersion": "2",
  "versionToken": "a1.S3mEmObn3JTsReAcO3ok0LfSoQ_MmpqBqdK80H1K4Uk"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។