ស្នងការភ្នំពេញដាក់បទបញ្ជាឱ្យបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់
ស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំថ្ងៃទី២២ មិថុនា ឱ្យស្រាវជ្រាវ និងបង្ក្រាបឆបោកអនឡាញដោយផ្អែកលើច្បាប់និងជំនាញបច្ចេកទេស ព្រមទាំងទប់ស្កាត់ជួញដូរមនុស្ស និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។
ខ្លឹមសារប្រភព
(ភ្នំពេញ) ៖ នៅក្នុងកិច្ចប្រជុំពង្រឹងការងារជំនាញកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំយ៉ាងតឹងរ៉ឹងដល់កងកម្លាំងក្រោមឱវាទទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការស៊ើបអង្កេត និងបោសសម្អាតរាល់ទម្រង់នៃបទល្មើសឆបោកតាមអ៊ីនធឺណិត (Online Scams)។ ការអនុវត្តនេះ ត្រូវតែធ្វើឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ និងជំនាញបច្ចេកទេសច្បាស់លាស់។
បន្ថែមពីលើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ឯកឧត្តមក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ចំពោះករណីជួញដូរមនុស្ស ព្រមទាំងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ។
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើន រួមមាន ស្នងការរង នាយការិយាល័យទាំង៣៣ និងអធិការខណ្ឌទាំង១៤។ ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការ បានក្រើនរំលឹកដល់ប្រធានអង្គភាពនីមួយៗ ត្រូវតាមដាន និងគ្រប់គ្រងកម្លាំងរបស់ខ្លួនឱ្យបានដិតដល់ ហើយអ្វីដែលសំខាន់នោះគឺត្រូវចេះជួយយកអាសារគ្នា ដោយត្រូវចុះសួរសុខទុក្ខមន្ត្រីដែលមានជំងឺ ឬមន្ត្រីដែលកំពុងជួបការលំបាកក្នុងជីវភាពជាដើម៕
ដោយ ៖ ឡាយ កុល
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13159",
"languageVersionId": "6384",
"visibilityVersion": "2",
"versionToken": "a1.rFRsEkwJ-_gJK_YNDKkc-WdIQSUYOV3hPCOKZROGey4"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
