ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អ្នករត់រ៉ឺម៉កកង់បីម្នាក់នៅព្រះសីហនុ ទទួលការកោតសរសើរពីរដ្ឋបាលខេត្ត ក្រោយបង្ហាញភាពស្មោះត្រង់គួរឱ្យគោរព

រដ្ឋបាលខេត្តព្រះសីហនុបានថ្លែងអំណរគុណ និងកោតសរសើរអ្នករត់រ៉ឺម៉កកង់បី ឈឿន សុខគ្រី ចំពោះភាពស្មោះត្រង់ ហើយអំពាវនាវដល់អ្នកប្រកបរបរដឹកជញ្ជូននិងសេវាទេសចរណ៍ ឱ្យយកជាគំរូក្នុងការថែរក្សាទំនុកចិត្ត និងយកចិត្តទុកដាក់ចំពោះភ្ញៀវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងការអរគុណ និងកោតសរសើរចំពោះលោក ឈឿន សុខគ្រី សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ (សមាគមរ៉ឺម៉កកង់បី) ដែលបានបង្ហាញទង្វើដ៏ប្រពៃ និងគួរជាទីគោរព ដោយឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា។ ទង្វើដ៏ល្អប្រពៃនេះ មិនត្រឹមតែបានកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់កិត្តិយស និងរូបភាពវិជ្ជមានរបស់ខេត្តទេសចរណ៍មួយនេះផងដែរ។ ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ទាំងអស់ សូមយកលោក ឈឿន សុខគ្រី ជាគំរូល្អក្នុងការបំពេញការងារ។ ភាពស្មោះត្រង់ សុចរិតភាព និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីវប្បធម៌ល្អរបស់ប្រជាពលរដ្ឋកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13158",
  "languageVersionId": "6381",
  "visibilityVersion": "2",
  "versionToken": "a1.S3PJOzpX3LWA6TEee00OV9aYv-KvoiyYAC2FRMXYVCM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។