រដ្ឋបាលខេត្តព្រះសីហនុ បានសម្តែងការអរគុណ និងកោតសរសើរចំពោះលោក ឈឿន សុខគ្រី សមាជិកសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជាសាខាខេត្តព្រះសីហនុ (សមាគមរ៉ឺម៉កកង់បី) ដែលបានបង្ហាញទង្វើដ៏ប្រពៃ និងគួរជាទីគោរព ដោយឆ្លុះបញ្ចាំងពីភាពស្មោះត្រង់ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋកម្ពុជា។
ទង្វើដ៏ល្អប្រពៃនេះ មិនត្រឹមតែបានកសាងទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមលើកកម្ពស់កិត្តិយស និងរូបភាពវិជ្ជមានរបស់ខេត្តទេសចរណ៍មួយនេះផងដែរ។
ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់បងប្អូនអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន និងសេវាកម្មទេសចរណ៍ទាំងអស់ សូមយកលោក ឈឿន សុខគ្រី ជាគំរូល្អក្នុងការបំពេញការងារ។ ភាពស្មោះត្រង់ សុចរិតភាព និងការយកចិត្តទុកដាក់ចំពោះភ្ញៀវ គឺជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងបង្ហាញពីវប្បធម៌ល្អរបស់ប្រជាពលរដ្ឋកម្ពុជា៕
ដោយ៖ ប៉ៃ សុឃីម








