ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្ពុជាជំរុញឱ្យប្រទេសអាស៊ានរួមគ្នាបង្ក្រាបបទល្មើសអន្តោប្រវេសន៍ និងការឆបោក Online Scams

ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ស សុខា បានអំពាវនាវឱ្យប្រទេសអាស៊ានពង្រឹងកិច្ចសហប្រតិបត្តិការ និងការគ្រប់គ្រងព្រំដែន ដើម្បីទប់ស្កាត់បទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម និងការឆបោកអនឡាញ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(សៀមរាប) ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវយ៉ាងទទូចដល់បណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសអន្តោប្រវេសន៍ ឧក្រិដ្ឋកម្មឆ្លងដែន និងភេរវកម្ម ជាពិសេសគឺបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលកំពុងគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងតំបន់។ ការជំរុញនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីបើក កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៩ ថ្នាក់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ាន ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ប្រទេសអាស៊ានទាំង១១ ត្រូវរួមគ្នាទប់ស្កាត់រាល់ទម្រង់នៃបទល្មើសដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនឱ្យទាន់យុគសម័យឌីជីថល ដែលកាន់តែមានភាពស្មុគស្មាញ។ ជុំវិញកិច្ចប្រជុំនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍កម្ពុជា បានបញ្ជាក់ផងដែរថា ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានកំណត់យកប្រធានបទដ៏សំខាន់មួយគឺ «ការធ្វើបរិវត្តកម្មឌីជីថល និងនវានុវត្តន៍ធនធានមនុស្ស» ក្នុងគោលដៅឆ្ពោះទៅកសាងតំបន់អាស៊ានមួយដែលមានសុវត្ថិភាព និងសមាហរណកម្មខ្ពស់ ដើម្បីទប់ទល់នឹងបទល្មើសបច្ចេកវិទ្យាទំនើបៗនាពេលបច្ចុប្បន្ន៕ ដោយ ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13138",
  "languageVersionId": "6321",
  "visibilityVersion": "2",
  "versionToken": "a1.wVhzzj6uWgbfPj8GA515CF6PKOP2y0Rrm_1-soagroM"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។