ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ផ្តល់ទឹកបរិសុទ្ធ ៥០០កេស ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីគាំទ្រការងារសង្គម និងមនុស្សធម៌

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានទទួលទឹកបរិសុទ្ធ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ សម្រាប់សកម្មភាពសង្គមនិងមនុស្សធម៌របស់រដ្ឋបាលខេត្ត។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយទឹកបរិសុទ្ធចំនួន ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលបានផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារសង្គម និងមនុស្សធម៌នានានៅក្នុងខេត្ត។ អំណោយដ៏មានតម្លៃនេះ បានបង្ហាញពីទឹកចិត្តសប្បុរស និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការគាំទ្រដល់សកម្មភាពសង្គម និងការងារមនុស្សធម៌របស់រដ្ឋបាលខេត្ត សំដៅលើការជួយសម្រួលដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងសហគមន៍។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលតែងតែមានស្មារតីទទួលខុសត្រូវសង្គម និងបានចូលរួមគាំទ្រដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន មានការរីកចម្រើនលូតលាស់បន្ថែមទៀត និងបន្តជោគជ័យក្នុងអាជីវកម្ម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ និងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13131",
  "languageVersionId": "6300",
  "visibilityVersion": "2",
  "versionToken": "a1.sDauuv4oVWuK2fDg_nB3DwdXgkcGAwcL6nqr0dhskWc"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។