ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ផ្តល់ទឹកបរិសុទ្ធ ៥០០កេស ជូនរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីគាំទ្រការងារសង្គម និងមនុស្សធម៌

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានទទួលទឹកបរិសុទ្ធ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៦ សម្រាប់សកម្មភាពសង្គមនិងមនុស្សធម៌របស់រដ្ឋបាលខេត្ត។

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញទទួលអំណោយទឹកបរិសុទ្ធចំនួន ៥០០កេស ពីក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលបានផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពការងារសង្គម និងមនុស្សធម៌នានានៅក្នុងខេត្ត។

អំណោយដ៏មានតម្លៃនេះ បានបង្ហាញពីទឹកចិត្តសប្បុរស និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការគាំទ្រដល់សកម្មភាពសង្គម និងការងារមនុស្សធម៌របស់រដ្ឋបាលខេត្ត សំដៅលើការជួយសម្រួលដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងសហគមន៍។

ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនទឹកស្ព្រីងធម្មជាតិជីវសា ដែលតែងតែមានស្មារតីទទួលខុសត្រូវសង្គម និងបានចូលរួមគាំទ្រដល់សកម្មភាពនានារបស់រដ្ឋបាលខេត្តនាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់អតិថិជន មានការរីកចម្រើនលូតលាស់បន្ថែមទៀត និងបន្តជោគជ័យក្នុងអាជីវកម្ម ដើម្បីរួមចំណែកអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ និងប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…