ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ផាកពិន័យរថយន្តដឹកទំនិញ២គ្រឿងនៅក្រចេះ ពាក់ព័ន្ធការដឹកលើសទម្ងន់រហូតដល់ជាង៥០តោន

មន្ត្រីជញ្ជីងចល័តបានឃាត់រថយន្តធុនធ្ងន់២គ្រឿងនៅក្រចេះ យប់ថ្ងៃទី២៤ មិថុនា ឆ្នាំ២០២៦។ អត្ថបទរាយថា រថយន្តដឹកខ្សាច់មានទម្ងន់សរុប៩៩តោន លើសកំណត់៥៤តោន និងរថយន្តដឹកជ័រលើស៤៦តោន ហើយម្ចាស់រថយន្តត្រូវបានផាកពិន័យ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ក្រចេះ) ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមមន្ត្រីជញ្ជីងចល័តនៃក្រសួងសាធារណការ បានឃាត់រថយន្តធុនធ្ងន់ចំនួន ២គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញកំហុសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះ៖ រថយន្តទី១ (ដឹកខ្សាច់)៖ មានទម្ងន់សរុបរហូតដល់ ៩៩តោន ដែលល្មើសលើសពីច្បាប់កំណត់ដល់ទៅ ៥៤តោនឯណោះ។ រថយន្តទី២ (ដឹកជ័រ)៖ ក៏បានល្មើសដោយផ្ទុកទំនិញលើសទម្ងន់រហូតដល់ ៤៦តោនផងដែរ។ ដោយសារតែសកម្មភាពនៃការដឹកជញ្ជូនលើសទម្ងន់បែបនេះ គឺជាមូលហេតុចម្បងដែលធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចខាត មន្ត្រីជំនាញបានសម្រេចចាត់វិធានការច្បាប់ដោយផាកពិន័យជាប្រាក់ភ្លាមៗទៅលើម្ចាស់រថយន្តទាំងពីរគ្រឿងនេះ។ ទន្ទឹមនឹងចំណាត់ការនេះ ក្រសួងក៏បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ម្ចាស់រថយន្ត និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងត្រូវតែគោរពច្បាប់កំណត់ទម្ងន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិយើងឱ្យប្រើប្រាស់បានយូរអង្វែង៕ ដោយ ៖ ឡាយ កុល
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13129",
  "languageVersionId": "6294",
  "visibilityVersion": "2",
  "versionToken": "a1.PU_3ytjEfqy6HWKypp8LHIhK4McBjLg-ezOxkgrBDkw"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។