(ក្រចេះ) ៖ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមមន្ត្រីជញ្ជីងចល័តនៃក្រសួងសាធារណការ បានឃាត់រថយន្តធុនធ្ងន់ចំនួន ២គ្រឿង នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីធ្វើការត្រួតពិនិត្យ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញកំហុសយ៉ាងធ្ងន់ធ្ងរ ដោយក្នុងនោះ៖
រថយន្តទី១ (ដឹកខ្សាច់)៖ មានទម្ងន់សរុបរហូតដល់ ៩៩តោន ដែលល្មើសលើសពីច្បាប់កំណត់ដល់ទៅ ៥៤តោនឯណោះ។
រថយន្តទី២ (ដឹកជ័រ)៖ ក៏បានល្មើសដោយផ្ទុកទំនិញលើសទម្ងន់រហូតដល់ ៤៦តោនផងដែរ។
ដោយសារតែសកម្មភាពនៃការដឹកជញ្ជូនលើសទម្ងន់បែបនេះ គឺជាមូលហេតុចម្បងដែលធ្វើឱ្យផ្លូវថ្នល់ឆាប់ខូចខាត មន្ត្រីជំនាញបានសម្រេចចាត់វិធានការច្បាប់ដោយផាកពិន័យជាប្រាក់ភ្លាមៗទៅលើម្ចាស់រថយន្តទាំងពីរគ្រឿងនេះ។
ទន្ទឹមនឹងចំណាត់ការនេះ ក្រសួងក៏បានក្រើនរំលឹកជាថ្មីម្ដងទៀត ដល់ម្ចាស់រថយន្ត និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យប្រុងប្រយ័ត្ន និងត្រូវតែគោរពច្បាប់កំណត់ទម្ងន់ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាតិយើងឱ្យប្រើប្រាស់បានយូរអង្វែង៕
ដោយ ៖ ឡាយ កុល










