ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អធិការការងារទទួលបទពិសោធថ្មីៗ លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ តាមរយៈដំណើរទស្សនកិច្ចសិក្សានៅ OSHTC

អធិការការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានទស្សនកិច្ចសិក្សានៅ OSHTC ថ្ងៃទី២៤–២៥ មិថុនា ឆ្នាំ២០២៦ ស្តីពីប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនិងសុខភាពការងារ ដោយសិក្សា PPE បច្ចេកវិទ្យា VR និងការអនុវត្តការពារហានិភ័យការងារ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

នាយកដ្ឋានពេទ្យការងារ សហការជាមួយវិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដំណើរទស្សនកិច្ចសិក្សាក្រោមប្រធានបទ «ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារ» សម្រាប់អធិការការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ (OSHTC) នាថ្ងៃទី២៤-២៥ ខែមិថុនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ មន្ត្រីជំនាញនៃមជ្ឈមណ្ឌល OSHTC បានធ្វើបទបង្ហាញ និងបង្ហាញពីការប្រើប្រាស់ឧបករណ៍ និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់ការធ្វើតេស្ត និងអនុវត្តជាក់ស្តែងលើប្រសិទ្ធភាពនៃសម្ភារៈការពារបុគ្គល (PPE) សុវត្ថិភាពគ្រឿងម៉ាស៊ីន និងវិធានការបង្ការហានិភ័យក្នុងកន្លែងការងារ។ ជាពិសេស សិក្ខាកាមបានស្វែងយល់អំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងឧបករណ៍ Virtual Reality (VR) ក្នុងការបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលកំពុងដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំនាញអនុវត្តជាក់ស្តែងនៅកម្ពុជា។ ក្រៅពីការសិក្សាទ្រឹស្តី សិក្ខាកាមក៏បានចូលរួមអនុវត្តផ្ទាល់លើការការពារការធ្លាក់ពីទីខ្ពស់ ការប្រើប្រាស់ខ្សែក្រវាត់សុវត្ថិភាព មួកសុវត្ថិភាព ស្បែកជើងសុវត្ថិភាព សុវត្ថិភាពអគ្គិសនី និងស្ថានភាពហានិភ័យផ្សេងៗក្នុងកន្លែងការងារ ដើម្បីបង្កើនសមត្ថភាពក្នុងការត្រួតពិនិត្យ និងការពារសុវត្ថិភាពរបស់កម្មករនិយោជិត។ តាមរយៈដំណើរទស្សនកិច្ចសិក្សានេះ មន្រ្តីអធិការការងារទាំងអស់នឹងអាចយកចំណេះដឹង និងបទពិសោធន៍ថ្មីៗ ទៅផ្សព្វផ្សាយ និងណែនាំបន្ថែមដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន និងរោងចក្រ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌សុវត្ថិភាព និងសុខភាពការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាពនៅកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13124",
  "languageVersionId": "6279",
  "visibilityVersion": "2",
  "versionToken": "a1.NnLT1u0rxB3ulJKhdZYQMPmXsXgKP-OWSqKIdYukTcU"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។