ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្ដេចហ៊ុន សែន៖ការកសាងហេដ្ឋាចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជាមិនអាចខ្វះចិនបានឡើយ

សម្ដេច ហ៊ុន សែន បានជួបឯកឧត្តម ស៊ី ជីនពីង នៅប៉េកាំង ព្រឹកថ្ងៃទី២៦ មិថុនា ដោយលើកឡើងពីតួនាទីចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចកម្ពុជា និងស្នើបន្តការគាំទ្រ។ ភាគីទាំងពីរក៏បានពិភាក្សាសន្តិសុខ និងការផ្លាស់ប្តូរ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ក្នុងជំនួបពិភាក្សាការងាររវាងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនានេះ  សម្ដេចតេជោលើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនេះ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បានជជែកគ្នាទៅលើការពង្រីកនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាទាំងក្របខណ្ឌសេដ្ឋកិច្ច ក្របខណ្ឌនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្ដេចតេជោបានស្នើដល់ចិនឱ្យបន្តគាំទ្រការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ សម្ដេចតេជោ លើកឡើងថា ការកសាងហេដ្ឋាចនាសម្ព័ន្ធក៏ដូចជាសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា មិនអាចខ្វះបានឡើយនូវតួនាទីរបស់ចិន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាទាក់ទងទៅនឹងការពង្រឹងកិច្ចការនៅក្នុងក្របខណ្ឌពង្រឹងសន្តិសុខរវាងប្រទេសទាំងពីរ ការផ្លាស់ប្ដូរនូវព័ត៌មានគ្នា និងការផ្លាស់ប្ដូរនៃដំណើរទស្សនកិច្ចរវាងប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ៕ ដោយ៖ ង៉ែត ពិសាន្ត
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13120",
  "languageVersionId": "6267",
  "visibilityVersion": "2",
  "versionToken": "a1.9fu9Z-Y8MfAQUm-DWFCYd7w_9zXMM1llOTAOHhZbe70"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។