ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ស្រុកព្រៃនប់បន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ! ពីផ្លូវដីទៅផ្លូវបេតុងថ្មីប្រវែង ៨៨០ម៉ែត្រ នៅឃុំទួលទទឹង ស្ថាបនារួចរាល់ ១០០%

អភិបាលស្រុកព្រៃនប់បានឱ្យដឹងថា ផ្លូវបេតុងប្រវែង៨៨០ម៉ែត្រនៅឃុំទួលទទឹង ស្ថាបនារួចរាល់១០០% និងត្រៀមដាក់ឱ្យប្រើប្រាស់ផ្លូវការ ដើម្បីសម្រួលការធ្វើដំណើរ ដឹកកសិផល និងកាត់បន្ថយធូលីនិងការលំបាកនារដូវវស្សា។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា សមិទ្ធផលថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋនៅឃុំទួលទទឹង គឺផ្លូវបេតុងថ្មី១ខ្សែ ប្រវែង ៨៨០ម៉ែត្រ ដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលស្រុកព្រៃនប់ ត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ១០០% ហើយ និងត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការសម្រាប់សាធារណជន។ ផ្លូវបេតុងថ្មីនេះ នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងទំនិញផ្សេងៗ ឱ្យកាន់តែងាយស្រួល រហ័ស និងមានសុវត្ថិភាពជាងមុន។ ជាពិសេស ផ្លូវនេះនឹងជួយកាត់បន្ថយបញ្ហាដែលប្រជាពលរដ្ឋធ្លាប់ជួបប្រទះនាពេលកន្លងមក ដូចជា បញ្ហាដីហុយនៅរដូវប្រាំង និងបញ្ហាផ្លូវលិចទឹក ឬរអិលពិបាកធ្វើដំណើរនៅរដូវវស្សា ដែលធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ក៏ជាកត្តាជំរុញដ៏សំខាន់មួយក្នុងការទាក់ទាញការវិនិយោគ លើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងរួមចំណែកលើកស្ទួយការអភិវឌ្ឍឃុំទួលទទឹង និងស្រុកព្រៃនប់ ឱ្យកាន់តែរីកចម្រើន និងមានសក្តានុពលបន្ថែមទៀតនាពេលអនាគត៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13119",
  "languageVersionId": "6264",
  "visibilityVersion": "2",
  "versionToken": "a1.ffNvGbwOsA-K8E5vKHLsrvWeBENdof36_2UDCLuZgkA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។