ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក រឹតបន្តឹងការត្រួតពិនិត្យជលយានយន្ត ធានាសុវត្ថិភាពភ្ញៀវទេសចរទៅកាន់តំបន់កោះ

នគរបាលចរាចរណ៍ផ្លូវទឹក និងនគរបាលទេសចរណ៍ បានត្រួតពិនិត្យជលយានយន្តដឹកភ្ញៀវទេសចរ នៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីពិនិត្យបច្ចេកទេសនិងសុវត្ថិភាពការធ្វើដំណើរទៅតំបន់កោះ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក សហការជាមួយកម្លាំងនគរបាលទេសចរណ៍ បានចុះត្រួតពិនិត្យជលយានយន្តដែលកំពុងប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ។ ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលក្ខណៈបច្ចេកទេស និងសុវត្ថិភាពរបស់ជលយានយន្ត ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ។ ការត្រួតពិនិត្យជាប្រចាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដើម្បីធានាថា ការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13109",
  "languageVersionId": "6234",
  "visibilityVersion": "2",
  "versionToken": "a1.jPUwxc2fMMlxZwM6KR0ayBq6hTTdMD2uzRbMWIpRlE4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។