ខេត្តព្រះសីហនុ៖ អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក សហការជាមួយកម្លាំងនគរបាលទេសចរណ៍ បានចុះត្រួតពិនិត្យជលយានយន្តដែលកំពុងប្រកបអាជីវកម្មដឹកជញ្ជូនភ្ញៀវទេសចរ។
ប្រតិបត្តិការនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលក្ខណៈបច្ចេកទេស និងសុវត្ថិភាពរបស់ជលយានយន្ត ព្រមទាំងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅកាន់បណ្តាកោះនានាក្នុងខេត្តព្រះសីហនុ។
ការត្រួតពិនិត្យជាប្រចាំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សមត្ថកិច្ច ដើម្បីធានាថា ការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរទាំងអស់៕ ដោយ៖ ប៉ៃ សុឃីម










