ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចិញ្ចឹមត្រីនៅស្រុកស្ទឹងហាវ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

ឯកឧត្តម ម៉ាង ស៊ីណេត បានចុះពិនិត្យការចិញ្ចឹមត្រីរបស់ប្រជានេសាទនៅស្រុកស្ទឹងហាវ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យអ្នករស់នៅមាត់ព្រែកនិងតំបន់ងាយរងគ្រោះប្រុងប្រយ័ត្នភ្លៀងខ្លាំងនិងជំនន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ស្ថានភាពនៃការចិញ្ចឹមត្រីរបស់បងប្អូនប្រជានេសាទនៅក្នុង ស្រុកស្ទឹងហាវ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ៕ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះមុខរបរចិញ្ចឹមត្រី ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅតំបន់ឆ្នេរ។ ជាមួយគ្នានេះ ដោយសាររដូវវស្សាតែងនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងហានិភ័យនៃជំនន់ទឹកភ្លៀង ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ព្រែក និងតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងត្រៀមវិធានការការពារសុវត្ថិភាពជាប្រចាំ។ ជាមួយនឹងការណែនាំនេះ ឯកឧត្តម ម៉ាង ស៊ីណេត ក៏បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ និងត្រៀមខ្លួនជានិច្ចក្នុងការជួយអន្តរាគមន៍ និងគាំទ្រប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដើម្បីធានាសុវត្ថិភាព និងស្ថិរភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់តែប្រសើឡើង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13103",
  "languageVersionId": "6216",
  "visibilityVersion": "2",
  "versionToken": "a1.6jg2NLXd5nq8gALSCPkb5-oaxCT4ERVtKYSlhKBstYs"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។