ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

អាជ្ញាធរព្រះសីហនុបន្តសម្អាតប្រព័ន្ធរំដោះទឹក! ស្ដារសំរាមចេញពីអូរព្រែកទប់ និងអូរស្ដេចមឹក ដើម្បីបង្ការជំនន់ និងលើកសោភ័ណភាពក្រុង

ក្រុមការងារបានសម្អាតអូរព្រែកទប់ សង្កាត់លេខ៣ និងអូរស្ដេចមឹក សង្កាត់លេខ៤ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដោយដឹកសំរាមចេញតាមឡាន២៥តោន៧ឡាន និងឡាន៥តោន១០ឡាន ហើយអាជ្ញាធរអំពាវនាវឱ្យទុកដាក់សំរាមត្រឹមត្រូវ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដើម្បីធានាការរំដោះទឹកឱ្យបានល្អក្នុងរដូវវស្សា និងរក្សាបរិស្ថានឱ្យមានភាពស្អាតស្អំ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានចាត់តាំងក្រុមការងាររបស់មន្ទីរ ដឹកនាំគ្រឿងចក្រចុះប្រតិបត្តិការស្ដារសំរាម និងសម្អាតប្រព័ន្ធអូររំដោះទឹកនៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅអូរព្រែកទប់ ស្ថិតក្នុងសង្កាត់លេខ៣ និងអូរស្ដេចមឹក ស្ថិតក្នុងសង្កាត់លេខ៤ ដោយក្រុមការងារបានប្រមូល និងដឹកជញ្ជូនសំរាមចេញពីអូរទាំងពីរ សរុបឡានប្រភេទ ២៥តោន ចំនួន ៧ឡាន និងឡានប្រភេទ ៥តោន ចំនួន ១០ឡាន។ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានបញ្ជាក់ថា ការបោះចោលសំរាមមិនបានត្រឹមត្រូវ និងការចោលសំណល់ចូលក្នុងប្រព័ន្ធអូរ និងប្រឡាយរំដោះទឹក គឺជាមូលហេតុសំខាន់ដែលបណ្ដាលឱ្យកើតមានការកកស្ទះចរន្តទឹកហូរ បង្កជាជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។ ក្នុងឱកាសនេះ អាជ្ញាធរខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ សូមចូលរួមថែរក្សាបរិស្ថាន ដោយទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងមិនបោះចោលសំរាមចូលក្នុងអូរ ប្រឡាយ ឬប្រព័ន្ធរំដោះទឹក ដើម្បីរួមគ្នាកសាងទីក្រុងព្រះសីហនុឱ្យកាន់តែស្អាត បៃតង និងគ្មានការលិចលង់ដោយជំនន់ទឹកភ្លៀង៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13099",
  "languageVersionId": "6204",
  "visibilityVersion": "2",
  "versionToken": "a1._-oqNPZoTQNZyBhefGRkSibOP5fYXS4tiKo9z6fsp9A"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។