រថយន្ត Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ប៉ះម៉ូតូរបួសម្នាក់ រួចព្យាយាមបើកគេច តែត្រូវសមត្ថកិច្ចតាមឃាត់បាន
រថយន្ត Rolls-Royce ស្លាកលេខភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់ ក្រោយប៉ះម៉ូតូឱ្យអ្នកបើករងរបួស នៅមហាវិថីព្រះសីហនុ យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។ របាយការណ៍ថា ភាគីទាំងពីរបានពិភាក្សាដោះស្រាយនៅកន្លែងកើតហេតុ។
ខ្លឹមសារប្រភព
រថយន្តស៊េរីទំនើបម៉ាក Rolls-Royce ពាក់ស្លាកលេខ ភ្នំពេញ 2CQ-8888 ត្រូវបានសមត្ថកិច្ចតាមឃាត់បាន បន្ទាប់ពីមានការប៉ះទង្គិចជាមួយម៉ូតូមួយគ្រឿង បណ្តាលឱ្យអ្នកបើកម៉ូតូរងរបួស និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយកើតហេតុ ភាគីរថយន្តបានព្យាយាមបើកចាកចេញពីទីតាំង ដោយមិនបានឈប់ដោះស្រាយជាមួយភាគីរងគ្រោះភ្លាមៗនោះទេ។ ទោះជាយ៉ាងណា សមត្ថកិច្ចបានធ្វើការតាមឃាត់រថយន្តខាងលើបានជោគជ័យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៧យប់ជាង ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចឃាត់រថយន្តបានហើយ ភាគីម្ចាស់រថយន្ត និងម្ចាស់ម៉ូតូ បានធ្វើការពិភាក្សា និងដោះស្រាយគ្នា ដើម្បីបញ្ចប់ករណីនៅកន្លែងកើតហេតុ៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13097",
"languageVersionId": "6198",
"visibilityVersion": "2",
"versionToken": "a1.Fplt2b3CFfzrVzDXAF0hPUaO0hsAI_djHXvjQ9aQam8"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
