នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ឆ្នាំ២០២៦
នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកិច្ចប្រជុំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយរបាយការណ៍ឆមាសទី១ និងដាក់ទិសដៅឆមាសទី២ ព្រមទាំងមានពិធីបំពាក់ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី។
ខ្លឹមសារប្រភព
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក៏មានការរៀបចំពិធីបំពាក់ឋានន្តរសក្តិថ្នាក់ឧត្តមសេនីយ៍ត្រី ជូនលោក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ផងដែរ។
កិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការរង ស្នងការ នាយការិយាល័យ នាយកសាលាទាំងពីរ មេបញ្ជាការកងឯកភាពចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង ២៥ រាជធានី-ខេត្ត៕
ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13094",
"languageVersionId": "6189",
"visibilityVersion": "2",
"versionToken": "a1.mjUxEuQfTD8a2spLdR9rgw88em2-ItREORhOVNakzbw"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
