ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

រថយន្តកុងតឺន័របុករះយានយន្តជាច្រើនគ្រឿងនៅចំណោតរ៉ា ក្រុងព្រះសីហនុ បណ្ដាលឱ្យមនុស្សមួយចំនួនរងរបួស

តាមព័ត៌មានបឋម រថយន្តកុងតឺន័រមួយបានបុករះយានយន្តនៅផ្លូវចំណោតរ៉ា ក្រុងព្រះសីហនុ ជិតម៉ោង២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ មន្ត្រីចរាចរណ៍រាយការណ៍ថាយានយន្ត៤គ្រឿងរងការខូចខាត និងមានមនុស្សមួយចំនួនរងរបួស។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

(ព័ត៌មានបឋម) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័រមួយគ្រឿងបានបុករះយានយន្តជាច្រើនគ្រឿង នៅតំបន់ផ្លូវចំណោតរ៉ា ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត ២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។ តាមសេចក្តីរាយការណ៍បឋមពីមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ហេតុការណ៍នេះបានបណ្ដាលឱ្យយានយន្តចំនួន ៤គ្រឿងរងការខូចខាត និងមានមនុស្សមួយចំនួនរងរបួស។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ និងកំពុងបន្តដោះស្រាយតាមនីតិវិធី ដោយយកចិត្តទុកដាក់ចំពោះជនរងគ្រោះ និងស្ថានភាពនៅកន្លែងកើតហេតុ៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13092",
  "languageVersionId": "6183",
  "visibilityVersion": "2",
  "versionToken": "a1.WmcDBRyWMXxd6ZXEWwSZ4LmA66nyfzo4PkgZrT9UxLA"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។