(ព័ត៌មានបឋម) ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយរថយន្តកុងតឺន័រមួយគ្រឿងបានបុករះយានយន្តជាច្រើនគ្រឿង នៅតំបន់ផ្លូវចំណោតរ៉ា ស្ថិតក្នុងក្រុងព្រះសីហនុ កាលពីវេលាម៉ោងជិត ២រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦។
តាមសេចក្តីរាយការណ៍បឋមពីមន្ត្រីជំនាញនៃការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា ហេតុការណ៍នេះបានបណ្ដាលឱ្យយានយន្តចំនួន ៤គ្រឿងរងការខូចខាត និងមានមនុស្សមួយចំនួនរងរបួស។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ច និងក្រុមការងារសង្គ្រោះបន្ទាន់ បានចុះអន្តរាគមន៍ភ្លាមៗ និងកំពុងបន្តដោះស្រាយតាមនីតិវិធី ដោយយកចិត្តទុកដាក់ចំពោះជនរងគ្រោះ និងស្ថានភាពនៅកន្លែងកើតហេតុ៕
ដោយ៖ ប៉ៃ សុឃីម





















