ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

បុរសជាកម្មករម្នាក់ស្លាប់ និងកម្មការិនីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូនៅស្រុកកំពង់សីលា

គ្រោះថ្នាក់រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅផ្លូវជាតិលេខ៤ ស្រុកកំពង់សីលា ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់ក្រោយរងរបួសធ្ងន់ និងស្ត្រីរួមដំណើររងរបួសធ្ងន់។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦បានបណ្តាលឲ្យបុរសម្នាក់បានស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតក្នុងភូមិគីរីវន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ តាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា រថយន្តកុងតឺន័រមួយគ្រឿង ដែលធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ បានរេចង្កូតទៅខាងស្តាំ ហើយបុកជាមួយម៉ូតូមួយគ្រឿងដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា។ រថយន្តខាងលើបើកបរដោយបុរសអាយុ ៣៤ ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅក្នុងខេត្តកំពង់ចាម។ ចំណែកម៉ូតូបើកបរដោយបុរសអាយុ ៣៦ ឆ្នាំ មុខរបរកម្មករ និងមានស្ត្រីអាយុ ៤២ ឆ្នាំ មុខរបរកម្មការិនី ជាអ្នករួមដំណើរ។ អ្នកទាំងពីរមានទីលំនៅក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ហេតុការណ៍នេះបណ្តាលឲ្យឈ្មោះ ធឿក គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកបើកបរម៉ូតូរបួសធ្ងន់ក្រោយមកបានស្លា/ប់ និងឈ្មោះ ឡុង ស្រីម៉ៅ ភេទស្រី អាយុ៤២ឆ្នាំ អ្នករួមដំណើរលើម៉ូតូរងរបួសធ្ងន់កំពុងទទួលការព្យាបាល។ ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ខណៈអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13081",
  "languageVersionId": "6150",
  "visibilityVersion": "2",
  "versionToken": "a1.v5vzR60zk0u4LtASl_wyfe-Xss8yTaLy3YayJNtDeUI"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។