ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

ចិនផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបរ» ជួយកម្ពុជាលើកកម្ពស់ TVET និងត្រៀមកម្លាំងពលកម្មសម្រាប់ឧស្សាហកម្មអនាគត

ចិនបានផ្តល់សៀវភៅស្តង់ដាជាតិមុខរបរ ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រគុណភាពបណ្តុះបណ្តាល TVET និងជំនាញសម្រាប់ឧស្សាហកម្មថ្មីៗ ដោយសៀវភៅនេះគ្របដណ្តប់ជំនាញសំខាន់ៗ១៦។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

រដ្ឋាភិបាលចិន តាមរយៈក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម បានផ្តល់សៀវភៅ «កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ និងការអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យស្របតាមតម្រូវការទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មថ្មីៗ។ ពិធីប្រគល់សៀវភៅនេះ បានធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដែលឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិន ក្នុងវិស័យអភិវឌ្ឍធនធានមនុស្ស។ សៀវភៅនេះបានប្រមូលផ្តុំស្តង់ដារ និងប្រព័ន្ធវាយតម្លៃជំនាញមុខរបរជាច្រើន ដោយបែងចែកតាមប្រភេទ និងកម្រិតជំនាញយ៉ាងច្បាស់លាស់ ដែលនឹងជួយកម្ពុជាពង្រឹងស្តង់ដាជាតិ សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការអភិវឌ្ឍទីផ្សារការងារ។ ជំនាញសំខាន់ៗចំនួន ១៦ ត្រូវបានដាក់បញ្ចូលក្នុងសៀវភៅនេះ រួមមានវិស័យសំណង់ ការកែច្នៃដែក និងគ្រឿងម៉ាស៊ីន ការដំឡើងប្រព័ន្ធអ៊ីនធឺណិត និងទូរគមនាគមន៍ ការថែទាំអគ្គិសនី និងអេឡិចត្រូនិក ការជួសជុលម៉ូតូ និងរថយន្ត ការដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងសេវាកម្មក្នុងគេហដ្ឋានជាដើម។ លើសពីការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ស្តង់ដារទាំងនេះក៏នឹងក្លាយជាមូលដ្ឋានសំខាន់សម្រាប់ការអភិវឌ្ឍកម្មវិធីសិក្សា ដែលឆ្លើយតបនឹងតម្រូវការរបស់ឧស្សាហកម្មយានយន្តថាមពលថ្មី (NEV) និងបច្ចេកវិទ្យាទំនើបផងដែរ។ ស្របពេលទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជាកំពុងរីកចម្រើន កញ្ចប់ស្តង់ដារនេះនឹងជួយត្រៀមកម្លាំងពលកម្មឱ្យមានជំនាញ និងសមត្ថភាពគ្រប់គ្រាន់ក្នុងការថែទាំ ជួសជុល និងផ្តល់សេវាកម្មលើយានយន្តអគ្គិសនី ដើម្បីគាំទ្រការអភិវឌ្ឍទីផ្សារ EV និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជានាពេលអនាគត។ សៀវភៅ «ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ត្រូវបានរៀបចំ និងបោះពុម្ពផ្សាយដោយក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន ដោយមានការចូលរួមពីអ្នកជំនាញជាង ៥០រូប និងផ្តោតលើការកំណត់ស្តង់ដារមុខរបរ និងការវាយតម្លៃជំនាញតាមកម្រិតផ្សេងៗយ៉ាងលម្អិត និងច្បាស់លាស់៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13078",
  "languageVersionId": "6141",
  "visibilityVersion": "2",
  "versionToken": "a1.a0ZQEfwlhpQV4GbQdpLAbbeQ0heNenqLCFOK1UICWfg"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។