ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សម្តេចតេជោ ហ៊ុន សែន រំលឹករូបថតដ៍កម្រកាលអាយុ ២៦ឆ្នាំ ពេលដឹកនាំការតស៊ូប្រឆាំងរបបប៉ុល ពត

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានចែករំលែករូបថតឆ្នាំ១៩៧៨ តាមឆានែល CoolApp នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងរំលឹកថា កាលនោះសម្តេចមានអាយុ២៦ឆ្នាំ និងបានដឹកនាំការតស៊ូប្រឆាំងប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតដ៏កម្រមួយសន្លឹក ដែលថតកាលពីឆ្នាំ១៩៧៨ នៅពេលសម្តេចមានអាយុ ២៦ឆ្នាំ។ ការបង្ហាញរូបថតនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈ Channel CoolApp ផ្លូវការរបស់សម្តេច នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ អមជាមួយរូបថតនោះ សម្តេចតេជោបានរំលឹកអនុស្សាវរីយ៍ និងតួនាទីដ៏សំខាន់ក្នុងដំណាក់កាលប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដោយមានប្រសាសន៍ថា៖ «ទើបឃើញរូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៧៨ ដែលពេលនោះមានអាយុ២៦ឆ្នាំ។ ពេលនោះ ខ្ញុំជាថ្នាក់ដឹកនាំខ្ពស់បំផុតនៃកម្លាំងតស៊ូប្រឆាំងរបប ប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ គឺជាស្ថាបនិក និងជាមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងខាងយោធា មុនពេលបង្កើតអង្គការចាត់តាំងខាងនយោបាយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨»៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13067",
  "languageVersionId": "6108",
  "visibilityVersion": "2",
  "versionToken": "a1.kFsziliIyCuHDKxqWtBy1yXmbOLq4HNyNY4RvDQhAb4"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។