ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចតេជោ ហ៊ុន សែន រំលឹករូបថតដ៍កម្រកាលអាយុ ២៦ឆ្នាំ ពេលដឹកនាំការតស៊ូប្រឆាំងរបបប៉ុល ពត

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

ប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន បានចែករំលែករូបថតឆ្នាំ១៩៧៨ តាមឆានែល CoolApp នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ និងរំលឹកថា កាលនោះសម្តេចមានអាយុ២៦ឆ្នាំ និងបានដឹកនាំការតស៊ូប្រឆាំងប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតដ៏កម្រមួយសន្លឹក ដែលថតកាលពីឆ្នាំ១៩៧៨ នៅពេលសម្តេចមានអាយុ ២៦ឆ្នាំ។ ការបង្ហាញរូបថតនេះ ត្រូវបានផ្សព្វផ្សាយតាមរយៈ Channel CoolApp ផ្លូវការរបស់សម្តេច នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។

អមជាមួយរូបថតនោះ សម្តេចតេជោបានរំលឹកអនុស្សាវរីយ៍ និងតួនាទីដ៏សំខាន់ក្នុងដំណាក់កាលប្រវត្តិសាស្ត្រមួយរបស់កម្ពុជា ដោយមានប្រសាសន៍ថា៖

«ទើបឃើញរូបថតមួយសន្លឹកដែលថតក្នុងឆ្នាំ១៩៧៨ ដែលពេលនោះមានអាយុ២៦ឆ្នាំ។ ពេលនោះ ខ្ញុំជាថ្នាក់ដឹកនាំខ្ពស់បំផុតនៃកម្លាំងតស៊ូប្រឆាំងរបប ប៉ុល ពត នៅត្រើយខាងកើតទន្លេមេគង្គ គឺជាស្ថាបនិក និងជាមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាអង្គការចាត់តាំងខាងយោធា មុនពេលបង្កើតអង្គការចាត់តាំងខាងនយោបាយ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…