ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

សមត្ថកិច្ចចម្រុះបង្ក្រាបគោយន្តដឹកឈើខុសច្បាប់ ៧គ្រឿង នៅស្រុកជីក្រែង ខណៈពលរដ្ឋស្នើពង្រឹងការទប់ស្កាត់បទល្មើសព្រៃឈើ

សមត្ថកិច្ចរឹបអូសគោយន្តដឹកឈើ៧គ្រឿង និងឈើមូលប្រភេទលេខ១ កកោះ ប្រវែង២ម៉ែត្រ ចំនួន១៣២ដុំ នៅភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។ វត្ថុតាងរក្សាទុកដើម្បីបន្តនីតិវិធី ខណៈប្រភពមូលដ្ឋាននិងយុវជនអំពាវនាវបង្ក្រាបបទល្មើសព្រៃឈើ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

កម្លាំងសមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការបង្ក្រាបការដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ ដោយឃាត់ចាប់គោយន្តកន្ត្រៃចំនួន ៧គ្រឿង ដែលកំពុងដឹកឈើដោយគ្មានលិខិតអនុញ្ញាត នៅស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ដោយក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជីក្រែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពង្រក្រោម។ ការបង្ក្រាបបានធ្វើឡើងនៅចំណុចភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតគោយន្តកន្ត្រៃចំនួន ៧គ្រឿង និងកូនឈើមូលប្រភេទលេខ១ (កកោះ) ប្រវែង ២ម៉ែត្រ សរុបចំនួន ១៣២ដុំ ដែលត្រូវបានដឹកជញ្ជូនដោយគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ។ ក្រោយការបង្ក្រាប វត្ថុតាងទាំងអស់ត្រូវបានយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង ស្ថិតក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ដើម្បីអនុវត្តនីតិវិធីបន្តតាមច្បាប់។ ទន្ទឹមនឹងនេះ ប្រភពព័ត៌មាននៅមូលដ្ឋានបានលើកឡើងថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅតំបន់មួយចំនួនក្នុងខេត្តសៀមរាប នៅតែកើតមានជាបន្តបន្ទាប់ ទោះបីស្ថិតក្រោមការគ្រប់គ្រងរបស់មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធក៏ដោយ។ ប្រភពដដែលអះអាងថា ក្រុមឈ្មួញមួយចំនួននៅតែបន្តកាប់ឈើ ដឹកជញ្ជូនយកទៅលក់ និងឈូសឆាយដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិ។ ជុំវិញបញ្ហានេះ ក្រុមយុវជនស្រឡាញ់ធនធានធម្មជាតិ បានអំពាវនាវដល់អាជ្ញាធរខេត្តសៀមរាប និងក្រសួងពាក់ព័ន្ធ ឱ្យបើកការស៊ើបអង្កេត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើករណីបំផ្លាញធនធានធម្មជាតិ ដែលត្រូវបានរាយការណ៍ថាកំពុងកើតមាននៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ដើម្បីការពារ និងអភិរក្សធនធានព្រៃឈើឱ្យមានប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13041",
  "languageVersionId": "6030",
  "visibilityVersion": "2",
  "versionToken": "a1.BnVkpxQXSfHMwGkdwDkTmf4TqmiijqIMiUe4WSGqT4w"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។