ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល
ព័ត៌មានព្រះសីហនុ និងកម្ពុជា

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។

អានអត្ថបទ ឬទំព័រដើម ↗

កាលបរិច្ឆេទផ្សព្វផ្សាយដើម:

ខ្លឹមសារប្រភព

ខេត្តព្រះសីហនុ៖ ដើម្បីអនុវត្តតាមតួនាទី និងភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនឆ្លើយតបរាល់ស្ថានការណ៍ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តពង្រឹងការត្រៀមកម្លាំង និងសម្ភារបម្រើប្រតិបត្តិការជាប្រចាំ។ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំជួរកងទ័ព សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ការណែនាំដល់កងកម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ដែលកំពុងប្រចាំការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។ ក្នុងឱកាសនោះ លោកមេបញ្ជាការ បានចែកអាវជំនាញប្រតិបត្តិការ ចំនួន ៨០កំប្លេ ជូនដល់កងកម្លាំង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ច និងការចេញប្រតិបត្តិការប្រចាំថ្ងៃ ឱ្យកាន់តែមានភាពរហ័សរហួន សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ឱ្យបន្តគោរពវិន័យកងកម្លាំង អនុវត្តតាមបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ រក្សាស្មារតីទទួលខុសត្រូវ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ ប៉ៃ សុឃីម
កំណែប្រភព
{
  "publishedSourceRevision": "1",
  "publishedWorkingVersionId": "13039",
  "languageVersionId": "6024",
  "visibilityVersion": "2",
  "versionToken": "a1.0NseIjR2mY5WW87MfbYSyn3VY4q6vY7ao-455gzRcnE"
}

ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។