ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងរាជអាវុធហត្ថខេត្តព្រះសីហនុ ពង្រឹងការត្រៀមកម្លាំងជាប្រចាំ ដើម្បីធានាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

កងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តត្រៀមកម្លាំងនិងសម្ភារ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ មេបញ្ជាការ ហេង ប៊ុនទី បានជួបកម្លាំងចល័តប្រចាំបញ្ជាការដ្ឋាន ចែកអាវប្រតិបត្តិការ៨០កំប្លេ និងណែនាំឱ្យគោរពវិន័យ បទបញ្ជា និងត្រៀមបម្រើប្រជាពលរដ្ឋ។

ខេត្តព្រះសីហនុ៖ ដើម្បីអនុវត្តតាមតួនាទី និងភារកិច្ចក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងត្រៀមខ្លួនឆ្លើយតបរាល់ស្ថានការណ៍ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបន្តពង្រឹងការត្រៀមកម្លាំង និងសម្ភារបម្រើប្រតិបត្តិការជាប្រចាំ។

នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រជុំជួរកងទ័ព សំណេះសំណាល សាកសួរសុខទុក្ខ និងផ្តល់ការណែនាំដល់កងកម្លាំងកងអនុសេនាធំកងរាជអាវុធហត្ថចល័ត ដែលកំពុងប្រចាំការនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ក្នុងឱកាសនោះ លោកមេបញ្ជាការ បានចែកអាវជំនាញប្រតិបត្តិការ ចំនួន ៨០កំប្លេ ជូនដល់កងកម្លាំង ដើម្បីប្រើប្រាស់ក្នុងការបំពេញភារកិច្ច និងការចេញប្រតិបត្តិការប្រចាំថ្ងៃ ឱ្យកាន់តែមានភាពរហ័សរហួន សុវត្ថិភាព និងមានប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ក៏បានក្រើនរំលឹកដល់កងកម្លាំងទាំងអស់ ឱ្យបន្តគោរពវិន័យកងកម្លាំង អនុវត្តតាមបទបញ្ជាថ្នាក់លើឱ្យបានម៉ឺងម៉ាត់ រក្សាស្មារតីទទួលខុសត្រូវ និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញបេសកកម្មការពារសន្តិសុខ សុវត្ថិភាព និងបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…