កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម
កម្លាំងអាវុធហត្ថក្រុងកំពង់សោម៤នាក់ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុហាមឃាត់និងបទល្មើស តាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០៩–២១០ ក្នុងសង្កាត់រាម នៅម៉ោង៩យប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។
ខ្លឹមសារប្រភព
បើកប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបទល្មើសតាមដងផ្លូវជាតិលេខ៤
ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ៩:០០ នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់សោម ចំនួន ៤នាក់ ដឹកនាំដោយ អនុសេនីយ៍ឯក ពៅ សាវៀត មេបញ្ជាការរង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដែលដឹកនាំរួមដោយ លោក នន់ ធូ អភិបាលរងក្រុងកំពង់សោម ចុះអនុវត្តប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យ។
ប្រតិបត្តិការនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៩–២១០ ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយផ្តោតលើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុហាមឃាត់ និងស្វែងរកបទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដោយ៖ KPS99TV
កំណែប្រភព
{
"publishedSourceRevision": "1",
"publishedWorkingVersionId": "13029",
"languageVersionId": "5994",
"visibilityVersion": "2",
"versionToken": "a1.aHgstwfBDq7PxQiQysw-zxt4CXNo989Zrx6xabMmGk0"
}ការបញ្ចូលក្នុងបញ្ជីប្រភព មិនមែនជាការបញ្ជាក់ថាព័ត៌មានទាំងអស់ត្រូវបានផ្ទៀងផ្ទាត់ទេ។ សូមពិនិត្យកាលបរិច្ឆេទ និងប្រភពបច្ចុប្បន្នសម្រាប់តម្លៃ គោលនយោបាយ និងការដឹកជញ្ជូន។
