បើកប្រតិបត្តិការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងបង្ក្រាបបទល្មើសតាមដងផ្លូវជាតិលេខ៤
ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង ៩:០០ នាទីយប់ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់សោម ចំនួន ៤នាក់ ដឹកនាំដោយ អនុសេនីយ៍ឯក ពៅ សាវៀត មេបញ្ជាការរង បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ដែលដឹកនាំរួមដោយ លោក នន់ ធូ អភិបាលរងក្រុងកំពង់សោម ចុះអនុវត្តប្រតិបត្តិការដាក់គោលដៅត្រួតពិនិត្យ។
ប្រតិបត្តិការនេះធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ២០៩–២១០ ស្ថិតក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយផ្តោតលើការឆែកឆេរត្រួតពិនិត្យអាវុធជាតិផ្ទុះ សារធាតុហាមឃាត់ និងស្វែងរកបទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ដោយ៖ KPS99TV















